Siem Reap Province

លោកស្រីង៉ាន់ និង ចៅស្រី

លោកស្រីពេញ Roah និងកូនស្រីលោកស្រី ប៉ែន រស់ រស់នៅ​ជាមួយ​ម្តាយ​របស់​នាង លោកស្រី បាន ង៉ាន់ នៅក្នុង​ភូមិ គោកចាស់, ឃុំ សំបូរ ស្រុក ក្រឡាញ់ ខេត្ដ សៀមរាប។ ពួកគេ​មានដី​ប្រមាណជា ១ហិកតា សម្រាប់​ដំណាំ​ស្រូវ ហើយ​ស្វាមី របស់​នាង ធ្វើការ នៅក្នុង​ប្រទេសថៃ រួមជាមួយ សមាជិក​គ្រួសារ មួយចំនួន​ផ្សេងទៀត និង ផ្ញើប្រាក់​ត្រឡប់​មកវិញ​សម្រាប់​ពួកគាត់​ចំណាយ​ប្រចាំថ្ងៃ។ ក្នុងគ្រួសារ​មាន​សមាជិក​បួននាក់ ទាំងអស់គ្នា​បានចុះឈ្មោះ ចូលជា​សមាជិក គម្រោង​ធានា​រ៉ាប់រង​សុខភាព ខ្នាតតូច ( MHI ) គ្រប់គ្រង​ដោយ CHC។ពួកគេ​បានចូល​ជា​សមាជិក ជិតមួយឆ្នាំ ហើយបានចូល​បម្រើ​ការងារ បន្ទាប់ពី ឮ អំពីវា តាមរយៈ មេឃុំ ដោយសារតែ ពួកគេមិន ដឹងថា​ពេលណា ពួកគេចង់ ទទួលបាន​ការឈឺ។ គ្រួសារ មានតែ មួយចំនួន​តូច នៅក្នុងភូមិ […]

លោកស្រី មុជ ណាត និងគ្រួសារ

លោកស្រី មុជ ណាត និង​ស្វាមី ខ្លេង ឃ្លី បានចូលរួម​ជាមួយ គម្រោង ធានា​រ៉ាប់រង​សុខភាព ខ្នាតតូច​(MHI ) ដែល​គ្រប់គ្រង​ដោយ ស៊ីអេស៊ី នៅថ្ងៃទី ១ ខែមករា​ឆ្នាំ ២០១៣ បន្ទាប់​ពី ឮ អំពីវា តាមរយៈ​ការ ប្រជុំភូមិ ។ ពួកគេ គិតថា វាជា គំនិត​ដ៏ល្អ ព្រោះវា មានន័យថា ក្រុម​គ្រួសារ របស់​ពួកគេ នឹងមិន ចាំបាច់​ត្រូវ ចំណាយ​អ្វីនោះទេ ពេល​ប្រើ ប្រាស់​សេវា​នៅ​មណ្ឌល​សុខភាព ឬ មន្ទីរពេទ្យ។ ពួកគេបាន រស់នៅ​ជាមួយ កូនរបស់​ពួកគេ ទាំងពីរ នៅ​ក្នុងភូមិ គោកក្រូច ឃុំ សំបូរ ស្រុក ក្រឡាញ់ ខេត្ដសៀមរាប ហើយពួកគេ​រកប្រាក់​ចំណូល​ពីការ​នេសាទ។ ផ្ទះរបស់​ខ្លួននៅ​ក្នុង​ខេត្តសៀមរាបកូនប្រុស​របស់​ពួកគេ ឃ្លី ឈុនលី មានអាយុ បួន […]

គ្រួសារពូ សាន់

ពូ ផូន សាន់​ អាយុ ២១​ឆ្នាំ ជាកសិករ រស់នៅភូមិ កំ ព្រូ ឃុំ កុនរៀម ស្រុកបន្ទាយស្រី ខេត្ត សៀមរាប គាត់រៀបការហើយ និង​មានកូន២នាក់​។ នៅដើមឆ្នាំ​ខែកក្តដា ២០១១ ពូសាន់​ជា​អ្នកម្នាក់​ក្នុងចំណោម​អ្នកភូមិ​ដែលចង់ចូល​ជា​សមាជិក​គំរោង​ ធានារ៉ាប់រង ប៉ុន្តែ គាត់មិន​បានចូលទេ។ គាត់ព្យាយាម​ខ្ចីប្រាក់​ពីអ្នកជិកខាងដែរ  ប៉ុន្តែ​គ្មានអ្នកណា​អោយគាត់​ខ្ចីឡើយ។ មួយអាទិត្យ​ក្រោយមក ពូសាន់​គាត់​ជួបគ្រោះថា្នក់​ចរាចរណ៏ ដោយប៉ះ​នឹងក្បាល ហើយនិង​ចង្គុង​ពេលនោះ គាត់ត្រូវ​បានបញ្ចូនទៅ​មន្ទីរពេទ្យ​ខេត្តសៀមរាប។ ដោយសារ​ភាពក្រីក្រ គាត់មិនមាន​លិទ្ធភាព​បង់ថ្លៃ​សេវា​មន្ទីរពេទ្យ​ឡើយ។ ក្នុងពេលនោះ​គាត់បានគិតថា តើគាត់​អាចរក​ប្រាក់​ពីណាមក​បើលុយច្រើន​យ៉ាងនេះ? ជាមួយគា្ននេះផងដែរ គាត់​មានគំនិត​ថា​មានតែផ្លូវ​មួយទេ គឺគាត់ត្រូវទិញ​ធានារ៉ាប់រង​ពីអង្គការស៊ី អេច ស៊ី ។ ដូច្នេះ​គាត់បាន​សុំអោយ​ឪពុកគាត់​ជួយទិញ​ធានារ៉ាប់រង​ពី​អង្គការស៊ី អេច ស៊ី​ នៅសៀមរាប​។ ជាច្បាប់ ធានារ៉ាប់រង​មិនអាចទិញ​សំរាប់​គ្រោះថ្នាក់​ចរាចរណ៏​មុនចូលជា​សមាជិកទេ ប៉ុន្តែ​អង្គការ​បានយល់ព្រម​គាត់ ដោយថា​តែគាត់​មានគំនិត​ចង់ចូលខ្លាំង​ ពេលដែល​អ្នកផ្សព្វផ្សាយ​បានទៅដល់ភូមិគាត់​ពីដំបូង។ បន្ទាប់ពីបានជាពីរបួស គាត់មានកំលាំង​ពលាំងមក​ធ្វើការចិញ្ចឹម​គ្រួសារគាត់​ដូចសប់ពេល​គាត់​មិនទាន់​ មានជំងឺ។ ពូ សាន់បាននិយាយថា គាត់មិន​បំភ្លេចគុណ​អង្គការ​ធានារ៉ាប់រង​ទេ គាត់​និង​បន្តជាសមាជិក​រហូត […]

អ្នកស្រី ច័ន្ទ ហ៊ី និងក្រុមគ្រួសារ

អ្នកស្រី​ ច័ន្ទ ហ៊ី និងក្រុមគ្រួសារ រស់នៅក្នុងភូមិស្តៅភក់​ ឃុំឈួយនាងនួន​ ស្រុកស្រីស្នំ ខេត្តសៀមរាប។ គាត់និងក្រុមគ្រូសាររបស់គាត់ប្រកបរបរជាកសិករ និងមានសមាជិក៦នាក់​ក្នុងនោះកូនស្រី​របស់គាត់មានគ្រូសារហើយ ។ នៅដើមខែមករា ឆ្នាំ២០១២​ អ្នកផ្សព្វផ្សាយរបស់អង្គការ ស៊ីអេចស៊ី  ប្រចាំនៅ​ស្រុកក្រឡាញ់​បានមកផ្សព្វផ្សាយ​ពីធានារ៉ាប់រងសុខភាព​ ក្នុងភូមិគាត់។ អ្នកស្រី ច័ន្ទ ហ៊ី​ក៏ចូលរួមស្តាប់​ការផ្សព្វផ្សាយនេះដែរ។ ក្រោយពីបានស្តាប់ការផ្សព្វផ្សាយរួច គាត់ក៏សំរេចចិត្ត​ចូលរួមក្នុងគំរោង ដោយគាត់​ទិញអោយតែគ្រួសារ​របស់កូនស្រីគាត់​តែប៉ុណ្ណោះ ពីព្រោះ​កូនស្រី​គាត់កំពុង​តែមានផ្ទៃពោះ។ គាត់គិតថា​គំរោងនេះ​នឹងជួយ​កូនស្រីគាត់ នៅពេល​កូនគាត់​ឆ្លងទន្លេ ។ ជាការពិតណាស់ គំរោង​នេះចេញថ្លៃសេវា​ និងថ្លៃធ្វើដំណើរ​សំរាប់កូនស្រី​គាត់ ។​ ប៉ុន្តែ​ជាអកុសល ប៉ុន្មាន​ខែក្រោយមក​ក៏មានគ្រោះថ្នាក់​កើតឡើងចំពោះ​កូនប្រុស​គាត់ដែលឈ្មោះ​ សុខ សាម៉េត អាយុ​១៥ឆ្នាំ ដោយគេបានបើក​គោយន្ត​ទៅបុក​នឹង​ដើមឈើ​ក្បែរផ្ទះហើយរបួសត្រូវពោះ និង​ត្រូវការ​ការវះកាត់​ដោយ​ត្រូវបញ្ជូន​ទៅមន្ទីរពេទ្យ​ខេត្តសៀមរាប។ ពេលដែល​គាត់មើលថែកូនគាត់​នៅពេទ្យ គាត់ឃើញ​មាន​អ្នកជំងឺ​មួយចំនួន​ដែលសំរាក​នៅគ្រែ​ក្បែរ​កូនគាត់​យក​ ប័ណ្ណធានារ៉ាប់រង​សុខភាព មកមន្ទីរពេទ្យ ពួកគេ​មិនចំណាយលុយ​ទៅលើថ្លៃអ្វី​ទាំងអស់ ព្រោះ​រាល់ការ​ចំនាយ​ត្រូវបានចេញដោយអង្គការ​ស៊ីអេចស៊ី ស្រុកក្រឡាញ់ ព្រោះ​ពួកគេ​ជាសមាជិក​ធានារ៉ាប់រង ដែលផ្ទុយស្រលះ​ពី​គ្រួសារ​របស់គាត់ ។ ក្រោយពី​កូនប្រុស​គាត់​ចេញពីពេទ្យ គាត់ក៏​បានអ្នកស្មគ្រ័ចិត្ត​ធានារ៉ាប់រង​សុខភាពភូមិ  (VIV ) យ៉ាងប្រញាប់ប្រញា័រ​ចុះឈ្មោះគាត់ជាសមាជិក ហើយ​បន្ត​គំរោង​នេះ​ក្នុងរយះពេលយូរ​តាមតែគាត់​អាចធ្វើទៅបាន។ ចាប់ពីពេលនោះមក […]

Social Health Protection Association © 2014 Login