CHO

គ្រួសារលោក ហ៊ី អ៊ីជុន

inchun

លោក ហ៊ី អ៊ីជុន និង ភរិយា អ្នកស្រី អ៊ូ កុសល រស់នៅភូមិ​អណ្តូងស្វាយ ឃុំតាករាម ស្រុកបាណន់ ខេត្តបាត់ដំបង។ ពួកគាត់ជាកសិករ ហើយ​ក្រុមគ្រួសារ​របស់គាត់​រស់នៅ​ជាមួយ​ក្រុមគ្រួសារ​ខាងប្រុស​ និង មាន​កូនប្រុស​ម្នាក់​អាយុ ៣​ឆ្មាំ។ ស្ថានភាព​ជីវភាព​គ្រួសារ​របស់ពួគាត់​មិនសូវ​ជាធូធារ​ ទេ ពួកគាត់​ខំ​ខ្នាស់ខ្នែង​ពីមួយឆ្នាំទៅមួយឆ្នាំ។ ក្រោយ​ពីរដូវភ្លៀង​បានបញ្ចប់ គ្រួសារលោក ហ៊ី អ៊ីជុន ដែលលោក ហ៊ី អ៊ីជុនផ្ទាល់ គាត់​ជា​គ្រួបង្រៀន​ភាសា​អង់គ្លេស ក្នុងភូមិ​តាំងពី​ឆ្នាំ២០០៥ មកម្លេះ​​ ប៉ុន្តែគាត់​រកប្រាក់​ចំណូល​បានបន្តិចបន្តួច​ប៉ុណ្ណោះ ជានិច្ចកាល​គាត់​អាច​រកប្រាក់​ប្រមាណ ៣០​ទៅ ៤០ ដុល្លាក្នុងមួយខែ​ ហើយប្រពន្ធ​គាត់ជាអ្នកលក់នំ និង​ បន្លែ។ សរុបទៅ​គ្រួសារ​គាត់អាច​រកប្រាក់​ចំណួល​ប្រមាណ ៣០០​ ដុល្លាក្នុងមួយខែ ដោយឡែក​តាមរយៈ​ប្រាក់ចំណូល​មានការលំបាក​ក្នុងការគ្រប់គ្រង​ការចំណាយ​ ក្នុងគ្រួសារ ជាពិសេស​ពេលមានជំងឺ៕ ឆ្នាំ ២០០៨ កូនប្រុស​របស់គាត់​មានជំងឺ ហើយ​គាត់មិនមាន​លុយគ្រាប់គ្រាន់​ក្នុងការបង់សេវាថ្ថៃពេទ្យ ហើយគាត់​បានយក​កូនគាត់​ទៅ​គ្រូបុរាណ​នៅក្នុងភូមិ។ ទោះជាយ៉ាងនេះក្តី កូនគាត់​មិនបាន​ធូស្រាលទេ ហើយ​ពីមួយថ្ងៃ​ទៅមួយថ្ងៃ កាន់តែធ្ងន់ទៅៗ និង បាត់បង់ស្មារតី។ […]

Social Health Protection Association © 2014 Login